ក្រុមការងារចរចាកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានបន្តការ ពិភាក្សានៅរសៀលថ្ងៃចន្ទទី០៥ ខែមករា ឆ្នាំ២០១៥ ទៅលើសេចក្ដីព្រាង វិសោធនកម្មច្បាប់បោះឆ្នោត សម្រេចយកបញ្ជីអ្នកបោះឆ្នោតចាស់មកធ្វើ ជាមូលដ្ឋានសម្រាប់ចុះបញ្ជីអ្នកបោះឆ្នោតថ្មី។
លោកគួយ ប៊ុនរឿន បន្តថា កិច្ចចរចាលើកនេះបក្សទាំងពីរបានឯកភាព គ្នាច្រើនក្នុងការធ្វើ កំណែទម្រង់បញ្ជីឈ្មោះបោះឆ្នោត។ លោកមានប្រសាសន៍ថា «មានចំនុចមួយដើម្បីឲ្យស្របនឹងទិដ្ឋភាពជាក់ ស្តែង តិចតួចទេ ប៉ុន្តែក្រៅពីនេះ យើងរក្សានូវមូលដ្ឋានច្បាប់ចាស់ដដែល» ។