លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថ្លែងនៅព្រឹកថ្ងៃអាទិត្យថា លោកមិនបារម្ភពីការចូលប្រលូកក្នុងឆាកនយោបាយវិញរបស់សម្តេចក្រុមព្រះថាអាចប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សរបស់លោកនោះទេ ។
លោក សម រង្ស៊ី ថ្លែងបែបនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីបំពេញបេសកកម្មនៅអឺរ៉ុបមួយរយៈមក ។ លោកថ្លែងថា មិនមានការបារម្ភណាមួយថា បាត់បង់សំឡេងគាំទ្រពេលសម្តេចក្រុមព្រះយាងចូលប្រលូកក្នុងនយោបាយវិញនោះទេព្រោះថា ប្រជាពលរដ្ឋមានសិទ្ធិសម្រេចត្រឹមត្រូវ ក្នុងការជ្រើសរើសគណបក្សមួយណាដែលពួកគេទុកចិត្ត ។
ទោះយ៉ាងណាក្រោយពេលដែលសម្តេចក្រុមព្រះ ប្រកាសចូលដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចវិញកាលពីដើមខែមករានេះ ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងថាការវិលវិញរបស់សម្តេចក្រុមព្រះនេះ ជាការរៀបចំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងបំណងបំបែកសំឡេងគណបក្សប្រឆាំង ៕
ប្រភព៖ vodhotnews.com