នៅរសៀលម៉ោង៤ ថ្ងៃទី ១២ ខែ មករា នេះ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅកាន់ស្ថានទូតបារាំង ប្រចាំនៅកម្ពុជាដើម្បីចូលរួមគោរព វិញ្ញាណក្ខន្ធ អ្នកព័ត៌មាន ប្រជាពលរដ្ឋ និងប៉ូលីសបារាំង ដែលបានស្លាប់ បាត់បង់ជីវិត ដោយការបាញ់ប្រហារកាលពីសប្ហាហ៍មុខ នៅទីក្រុងប៉ារីស។
សូមបញ្ជាក់ថាកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះមាន ក្រុមខ្មាន់កាំភ្លើង ចំនួន៣នាក់ បានបើកការវាយប្រហារបាញ់រះទៅលើ ស្នាក់ការកាសែត Charlie Hebdo ដែរបណ្តាលឲ្យអ្នកកាសែតចំនួន ១២ នាក់ ត្រូវបានស្លាប់នៅនឹងកន្លែង និង១១នាក់ផ្សេងទៀតបានរងរបួស។