អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) បានចេញ របាយការណ៍មួយដែលមានកម្រាស់ជាង៧០ទំព័រ ដោយនិយាយពីការ ដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានចាត់ទុកការដឹក នាំអស់រយៈ ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។
ចំណងជើងរបាយការណ៍នេះមានឈ្មោះថា«30 years of Hun Sen: Violence, repression, and Corruption in Cambodia» ដែលត្រូវបាន ស្រាវជ្រាវ និងសរសេរដោយនាយកអង្គការ Human Rights Watch ប្រចាំ អាស៊ី លោក ប្រេដ អាដាម (Brad Adams) ។
របាយការណ៍របស់អង្គការ Human Rights Watch បន្តទៀតថាលោក នាយករដ្ឋមន្រ្តីបានជាប់ពាក់ព័ន្ធនឹង ការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ការប្រើប្រាស់ប្រព័ន្ធ តុលាការដើម្បីគាបសង្កត់ និងការបំបិទសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ ការបញ្ចេញមតិ និងការប្រើកម្លាំងដើម្បីគំរាមកំហែងជាដើម។ របាយការណ៍នេះលើកឡើងថា អំឡុងពេលការកាន់អំណាចរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន មានការសម្លាប់ឥស្សរជនគណបក្សប្រឆាំង អ្នក កាសែត មេដឹកនាំសហជីព ដោយហេតុផលនយោបាយ ហើយពុំមានការ ស៊ើបអង្កេត និងចាប់ខ្លួន បើទោះជាដឹងថាមនុស្សណាក៏ដោយ។
របាយការណ៍ក៏បានលើកឡើងផងដែរពីការបោកគ្រាប់បែក ដែលទាក់ទង នឹងអង្គរក្សរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ១៩៩៧ និង ការធ្វើរដ្ឋប្រហារ កាលពីខែកក្កដា ឆ្នាំ១៩៩៧ជាដើម។ របាយការណ៍របស់អង្គការ Human Rights Watch បានអំពាវនាវឲ្យម្ចាស់ ជំនួយ និងសហគមន៍អន្តរជាតិទាំងអស់ គាំទ្រប្រជាជនកម្ពុជាដែលកំពុង ព្យាយាមចង់បានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នីតិរដ្ឋ និងការ បញ្ចប់អំពើពុករលួយ បញ្ហារំលោភដីធ្លី និងការគោរពសិទ្ធិជាមនុស្ស ដូច ជាសេរីភាពនៃការបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្តុំ។