ក្រុមការងារចរចា កំណែទម្រង់ការបោះឆ្នោត ចរចា គណបក្សប្រជាជន កម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) បាននឹងកំពុងបន្ត ពិភាក្សាគ្នា នូវសេចក្តីព្រាងច្បាប់ បោះឆ្នោតជំពូកទី៨ នៅវេលាម៉ោង ៣រសៀលនេះ នៅឯវិមានរដ្ឋសភា ។
សូមបញ្ជាក់ថា ចំណុចដែលក្រុមការងារចរចា ទាំងពីរមិនទាន់ត្រូវគ្នានៅក្នុង ជំពូកកន្លងមកគឺ មានការកំណត់អាសនៈ ក្នុងរដ្ឋសភា របស់អ្នកតំណាង រាស្ត្រ និងការកំណត់ថ្ងៃឃោសនាបោះឆ្នោត ដែលចំណុច ទាំងអស់នេះ ក្រុមការងារទាំងពីរ អាចនឹងពិភាក្សាគ្នាឡើង វិញឬអាចទុកជូនទៅថ្នាក់ ដឹកនាំរបស់គណបក្សទាំងពីរជាអ្នកសំរេច៕