នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២២ មករានេះ លោក កឹម សុខា អនុប្រធានគណ បក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភាបាន អញ្ជើញចូលរួម បុណ្យរំលឹក ១១ ឆ្នាំ នៃការបាញ់សំលាប់ លោក ជា វិជ្ជា អតីតប្រធានសហ ជីពសេរីកម្មករ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈលោកកំពុងឤនសារព័ត៌មាន នៅមុខតូបលក់កាសែតមួយជាប់នឹងរបងវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេង កង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក កឹម សុខា បានប្តេជ្ញា ប្រកាសទាមទាររកយុត្តិធម៌ជូនវីរកម្មករលោក ជា វិជ្ជា ដែលត្រូវបានបាញ់សម្លាប់កាលពីជាង១១ឆ្នាំមុន ឲ្យបានជាដាច់ ខាត លោកប្រកាសបែបនេះ គឺធ្វើនៅចំពោះមុខមន្ត្រីសហជីព កម្មករ ប្រជាពលរដ្ឋ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ។