ត្រឡប់ក្រោយ

លោក សម រង្ស៊ី និង លោក កឹម សុខា អញ្ជើញ​ទៅសួ​រសុខ​ទុក្ខ​សកម្ម​ជនរបស់​ខ្លួន​នៅ​ពន្ធ​ធនាគារព្រៃ​ស

នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥ ដដែលនេះ បន្ទាប់ពីចាកចេញការចូលរួម វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ដែលបានប្រារព្វធ្វើនៅក្បែរ វិមានឯករាជ្យ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្ស រួមនិងមន្ត្រីគណបក្សសង្គ្រោះជាតិ ៥រូបទៀត បានធ្វើដំណើរ ទៅកាន់ពន្ធនាគារព្រៃស ដើម្បីទៅសួរសុខ ទុក្ខសកម្មជនរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ ដែលបានពាក់ព័ន្ធទៅនឹងការបង្កឲ្យមានអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ហើយរហូតមកដល់ពេលនេះ ពុំទាន់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅឡើយទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងថា ការឃុំខ្លួនសកម្មជនទាំងនោះ ជារឿងនយោបាយ ដូចនេះ លោកជឿថា តុលាការនឹងពិចារណាដោះលែង អ្នកទាំងនោះឲ្យមានសេរីភាពវិញ។ លោកបានបន្ថែមថា «យើងយល់ឃើញថា រឿងនេះគឺរឿងនយោបាយ អ៊ីចឹងទាល់តែនយោបាយមានភាពស្រុះស្រួលណាមួយទៀត យើងជឿថានឹងមានការដោះលែង» ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា