ត្រឡប់ក្រោយ

លោក សម ​រង្ស៊ី ថា​នឹង​ខិត​ខំ​ធ្វើ​​ឲ្យ​​ដំណើរ​ការ​កែទម្រង់​ការ​បោះឆ្នោ​តរលូន​ឡើង​វិញ

ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី អះអាង​ថា​លោក​នឹង​ខិត​ខំ​ធ្វើ​ឲ្យ​ដំណើ​រ​កែ​ទម្រង់​ការ​បោះឆ្នោត​ និង​ស្ថា​ប័នរដ្ឋ​ផ្សេងៗ​ ឲ្យ​មាន​ភាព​រលូន​ឡើង​វិញ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំង​ៗ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ និង​ថា​លែង​ខ្វល់​នឹង​កំណែ​ទម្រង់​នេះ​ទៀត​ហើយ។​

ក្នុ​ង​កម្មវិធី​ហេលឡូ​វីអូអេ​ នៅយប់​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ លោក​​ សម រង្ស៊ី ​បានថ្លែង​ថាបើ​ទោះ​ជា​មាន​បញ្ហា​បន្តិច​​បន្តួច និង​ភាព​រអាក់​រអួ តែ​លោក​ថា​លោក​នឹង​ខិត​ខំ​ស្តារ​ស្ថានភាព​នេះ​ឲ្យ​មាន​ភាព​រលូន​ឡើង​វិញ។​លោក​​បញ្ជាក់ថា​«ដំណើរ​ការ​កែទម្រង់​នៅ​តែ​ឈាន​ទៅ​មុខអញ្ចឹង ទោះ​ជា​មាន​បញ្ហា​ខ្លះ មាន​ភាព​រអាក់​រអួល​ តែ​ខ្ញុំ​នឹង​ខិត​ខំ​ឲ្យ​ដំណើរ​ការ​នេះ​មាន​ភាព​រលូន​ឡើង​វិញ»។បើតាម​គម្រោង​ ការ​ពិភាក្សា​ពីកំណែ​ទម្រង់​ការ​បោះឆ្នោត នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៥៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា