ត្រឡប់ក្រោយ

គណបក្ស​សង្គ្រោះ​ជាតិ​ខ្វះ​ថ​វិ​កា​បង្កើ​ត​ស្ថានីយទូ​រទស្សន៍

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា គណបក្សរបស់លោក ទទួលបានអាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុពីក្រសួង ព័ត៌មានរួចរាល់ហើយកាលពីចុងឆ្នាំ២០១៤ តែនៅមិនទាន់មានថវិកាគ្រប់ គ្រាន់នៅឡើយដើម្បីបើកដំណើរការស្ថានីយទូរទស្សន៍ ហើយត្រូវការដៃ គូវិនិយោគផ្សេងទៀតឲ្យចូលដាក់ទុន ដើម្បីឲ្យដំណើរការស្ថានីយទូរ ទស្សន៍ឲ្យបានមុនពេលបោះឆ្នោតអាណត្តិក្រោយនេះ។

លោកបានបន្ថែមអោយដឹងទៀតថាការបង្កើតស្ថានីយទូរទស្សន៍ផ្ទាល់របស់គណបក្សត្រូវចំណាយថវិកា ៣ទៅ៤លានដុល្លារ ដោយគិតទំាងទិញដី និងធ្វើអគារ រួមទំាងសម្ភារប្រើប្រាស់ ការជួលដី និងអគារ រួមទំាងសម្ភារត្រូវចំណាយថវិកាប្រមាណ២លានដុល្លារ ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា