គណៈកម្មការទី៨នៃរដ្ឋសភា ដែលមានលោកស្រី កែ សុវណ្ណារតន៍ជា ប្រធាន បានកោះហៅរដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និងសហការី ឲ្យចូលបំភ្លឺនៅថ្ងៃស្អែក ទាក់ទងនឹងការវិវត្ត និងវិធានការ អនុវត្ដន៍បន្ដរបស់ក្រសួង ជុំវិញករណីរីករាយដាលមេរោគអេដស៍ក្នុងខេត្ដ បាត់ដំបង គួបផ្សំនឹងដំណើរការនៃសេវាសុខាភិបាលទាំងវិស័យ សាធា រណៈ និងឯកជនក្នុងប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី២៧ វេលា ម៉ោង ២ កន្លះរសៀល។
បើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ របស់ក្រសួងសុខាភិបាល និងអង្គការអន្តរជាតិដែលបានធ្វើការរួមគ្នាក្នុង ការស្រាវជ្រាវរកមូល ហេតុនៃការឆ្លងមេរោគអេដស៍នៅខេត្តបាត់ដំបងនេះ បានធ្វើការសន្និដ្ឋានដំបូងគឺមូលហេតុនៃការឆ្លង ដោយសារការចាក់ថ្នាំ និងការប្រើប្រាស់សេរ៉ូម ។ ក្រសួងសុខាភិបាល និងអង្គការអន្តរជាតិក៏ បានឲ្យដឹងដែរថាមនុស្សចំនួន២១២នាក់នៅក្នុង ឃុំរកា ត្រូវបានបញ្ជាក់ ថាបានឆ្លងមេរោគអេដស៍ តួលេខនៃអ្នកពិនិត្យឃើញឆ្លង មេរោគអេដស៍ គិតត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៥ នេះ តាមរយៈរបាយការណ៍ដែល មន្ទីរសុខាភិបាល បានផ្តល់មកកាន់គណៈកម្មការទី ៨ នៃរដ្ឋសភា គឺអ្នក ឆ្លងមានចំនួន ២៣៨ នាក់ ប៉ុន្តែមិនទាន់ដឹងថា លទ្ធផលបញ្ចប់ហ្នឹងត្រឹម ត្រូវឬយ៉ាងណានោះទេ។