ត្រឡប់ក្រោយ

លោក ឱម យ៉ិន​ទៀង ប្រកាស​គ្រោង​កំចាត់​ករណី​ពុក​រលួយ​ជា​ប្រព័ន្ធ​នៅក្នុង​ស្ថាប័ន​រដ្ឋ​​មួយ​នៅឆ្នាំ​២០១៥

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ(ACU)  លោក ឱម យ៉ិនទៀង ប្រកាស​ត្រៀម​ចាត់វិធានការ​លើ​ស្ថាប័ន​រដ្ឋ​មួយ ដែល​លោក​អះអាងថា​មានអំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​ធ្ងន់ធ្ងរ បង្ក​ឲ្យមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្គមជាតិ ។​ លោកបានថ្លែងដូចនេះ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី តួនាទី​របស់​អ្នកសារព័ត៌មាន​ក្នុង​ការចូលរួមចំណែក​លើកស្ទួយ​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មករា ឆ្នាំ​២០១៥ ។​

​លោក ឱម យ៉ិនទៀង បាន​មានប្រសាសន៍ថា «​ករណី​ទី​មួយ​នៃ​ឆ្នាំ​២០១៥​យើងខ្ញុំ​នេះ អាច​ជា​ករណី​អំពើពុករលួយ​មួយ​ដែល​មាន​បណ្ដាញ ហើយ​ធ្វើឲ្យ​មាន​ការបំផ្លាញដ​ល់​វិស័យ​មួយ​របស់​ជាតិ​យើង​បាន ហើយ​យើង​កំពុង​ដំណើរការ​លើ​បញ្ហា​នេះ​» ។ លោក ឱម យ៉ិនទៀង បញ្ជាក់ទៀតថា បញ្ហា​នេះ​មាន​លក្ខណៈ​តានតឹង​ខ្លាំង ហើយ​ជា​ករណី​ថ្មី​មួយ ខុសប្លែក​ពី​ករណី​ក្នុង​ឆ្នាំមុនៗ​ដែល​ជា​ករណី​តូចៗ​លក្ខណៈ​ឯកជន ។​ ទោះជា​យ៉ាងណា លោក ឱម យ៉ិនទៀង មិន​បាន​បង្ហើប​ប្រាប់ថា​ស្ថាប័ន​រដ្ឋ​មួយ​នោះ ជា​ស្ថាប័ន​ណា​នោះ​ទេ ដោយ​លោក​រក្សា​សិទ្ធិ​សុំ​ពេលធ្វើកា​រ​បន្តិច​ទៀត​សិន។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា