ត្រឡប់ក្រោយ

របៀបវីរៈ​នៃ​កិច្ច​ប្រជុំ​ថា្នក់​ដឹក​នាំ រដ្ឋសភា​នៃ​​គណប​ក្ស CPP និង CNRP

បើយោងតាមបណ្តាញសង្គមហ្វេសបុករបស់ ឯកឧត្តម យឹម សុវណ្ណ បានប្រកាសអោយដឹងថា ក្នុងកិច្ចជំនួបថ្នាក់ដឹកនាំ សភាគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ ឯកឧត្តម សម រង្ស៊ី និងថ្នាក់ដឹកនាំសភា គណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រី ស ខេង បានជួបពិភាក្សាគ្នានៅព្រឹកថ្ងៃមិញនេះ នៅវិមានរដ្ឋសភា មានពីររបៀបវិរៈធំៗចំនួន២គឺ៖
ទី ១- ការពង្រឹង និងពង្រីក វប្បធម៌សន្ទនា ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ មូលដ្ឋាន ដើម្បីឲ្យមានការជជែកគ្នាជាមុន មុននឹងធ្វើអ្វីមួយ។ ថ្នាក់ដឹកនាំនៃសភាមកពីបក្សទាំងពីរ បានឯកភាពគ្នានឹងពិចារណាដើម្បី រៀបចំឲ្យមានសេចក្តីណែនាំ និងអនុសាសន៍ ដល់ថ្នាក់ដឹកនាំនៃគណបក្ស ទាំងពីរនៅថ្នាក់មូលដ្ឋានឲ្យប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនានេះ។
និងទី២ - កំណត់ជួបគ្នាក្នុងរយៈពេល៣ខែម្តងដើម្បីពិភាក្សាគ្នាលើកិច្ចការ ផ្សេងៗ ហើយក្នុងកាលៈទេសៈចាំបាច់ការប្រជុំគ្នាអាចធ្វើឡើងដោយ ភ្លាមៗ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា