ត្រឡប់ក្រោយ

Human Rights Watch​ រិះគន់​ការ​បញ្ចូល​មេប៉ូលីស ទាហាន​ក្នុងគ​ណៈកម្មាធិការកណ្តាល​CPP

អង្គការឃ្លាំមើលការរំលោភសិទ្ធិ ការ Human Rights Watch ដែលមាន មូលដ្ឋាននៅក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិកនេះ បានសរសេរនៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ និងបានសម្តែងការ ការព្រួយ បារម្ភ ចំពោះការបញ្ចូលមេបញ្ជាការកងកម្លាំងប្រដាប់អាវុធកាន់តែច្រើន ថែមទៀតកាលថ្ងៃពុធ ខែមករា ទៅក្នុងជួរគណៈកម្មការដឹកនាំរបស់គណ បក្ស ប្រជាជនកម្ពុជាដែលកាន់អំណាចយូរមកហើយ ។
លោក Brad Adams នាយកអង្គការ Human Rights Watch ប្រចាំតំបន់ អាស៊ី មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នោះថា «កាន់តំណែង ជាន់ខ្ពស់ក្នុងគណបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាគឺជាវិធីងាយ ស្រួលគេចវ៉េសពីយុត្តិធម៌ ក្រោយពីបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងពួកគេទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ត នៃការរំលោភសិទ្ធិមនុស្ស រួមទាំងការប្រើប្រាស់កម្លាំងហួសហេតុក្នុងការ សម្លាប់បាតុករ ឬបណ្តេញប្រជាពលរដ្ឋដោយបង្ខំចេញពីលំនៅដ្ឋានការ ធ្វើឃាតបែបនយោបាយនិងការសម្លាប់ និងការធ្វើទារុណកម្ម ការបង្ខាំង មនុស្ស ការរំលោភនិងការជួញដូរមនុស្ស»។
ទោះជាយ៉ាងណា អង្គការ Human Rights Watch ទទូចឲ្យប្រទេសម្ចាស់ ជំនួយដល់ប្រទេសកម្ពុជាជំរុញឲ្យប្រទេសនេះ បញ្ឈប់ទម្លាប់ធ្វើការតែង តាំងប្រព័ន្ធប្រដាប់អាវុធខាងលើ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា