ត្រឡប់ក្រោយ

​ក្រុម​កំណែទម្រង់ គ​.​ជ​.​ប មិន​ទាន់​​​ឯក​ភាព​​គ្នា​​លើ​​ការ​កំណត់​​ទី​តាំង​​បោះ​ឆ្នោត​​សម្រាប់​​ពល​ករ​​ចំណាក​ស្រុក​​

ជំនួបជាមួយក្រុមការងារ CPP និង CNRP នៅវិមានរដ្ឋសភានារសៀល ថ្ងៃ ច័ន្ទ ទី០៩ កុម្ភៈ ២០១៥ ម្សិលមិញនេះ ក្រុមការងារកំណែទម្រង់ការបោះ ឆ្នោត ខាងគណបក្ស សង្គ្រោះជាតិ (CNRP) បានស្នើឲ្យមានការបង្កើត ទីតំាងចុះឈ្មោះបោះឆ្នោតមួយ កន្លែងនៅក្បែរ ព្រំដែនកម្ពុជា-ថៃ ដើម្បី បង្កលក្ខណៈងាយ ស្រួលឲ្យពលករខ្មែរដែល ធ្វើការនៅ ប្រទេសក្បែរ កម្ពុជា បានបោះឆ្នោតទាន់ពេលវេលា។ ប៉ុន្តែសំណើនេះបានត្រូវក្រុមការងារចរចាខាងគណបក្សប្រជាជនកម្ពុជា (CPP) មិនទាន់ឯកភាព ។

​ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​ កម្ពុជា​លោក ប៊ិន ឈិន ថ្លែងថា កន្លង​មក​ការចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ ស្រុក មាន​ការលំបាក ។ លោក​ថា ទម្រាំ​នឹង​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​តាម​ព្រំដែន​ទៀត​នោះ​នឹង​ធ្វើឲ្យ ​កាន់តែ​ពិបាក​ថែមទៀត ហេតុនេះ​លោក​ចង់​មាន​ការចុះ​ឈ្មោះ​នៅ​ស្រុកកំណើត​របស់​ខ្លួន​ដដែល ដើម្បី​ទទួលបាន​សិទ្ធិ​បោះឆ្នោត ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា