ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ឯក​ភាព​ឲ្យ​បង្កើត​ច្បាប់ មួយ​ដែ​ល អាច​បញ្ចៀស​កា​​រដំឡើង ថ្លៃ​សេវាស្រេច​តែ​ចិត្ត

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជា អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រ ដល់ និស្សិត សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថាលោក និងប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានពិភាក្សាគ្នា និងបានឯកភាពឲ្យបង្កើតច្បាប់ មួយដែល អាចបញ្ចៀសការដំឡើង ថ្លៃសេវានានាស្រេចតែចិត្ត ដែលនាំឲ្យប្រជា ពលរដ្ឋរអ៊ូរទាំ។ លោកនាយករដ្ឋមន្រ្តី បន្ថែមថា លោកទាន់មិនដឹងថា ច្បាប់ នោះនឹងត្រូវដាក់ឈ្មោះអ្វីនោះទេ តែច្បាប់នោះនឹងធានាកុំឲ្យ មានការដំឡើងថ្លៃស្រេចតែចិត្ត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា