នៅថ្ងៃពុធ ទី១២ មករា លោក សុន ឆ័យ តំណាងរាស្ត្រមកពី គណបក្ស សង្គ្រោះជាតិ និង ជាអនុប្រធានគណៈកម្មការធនាគាងហិរញ្ញវត្ថុ នៃ រដ្ឋសភា និងតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ដែលមានសមាសភាពនៅក្នុងគណៈកម្មការនេះបានព្រមព្រៀង គ្នាសម្រេចកោះហៅ លោក ឡេង ប៉េងឡុង ដែលជា ប្រធានរដ្ឋបាល នៅរដ្ឋសភា ដើម្បីធ្វើ ការសាកសួរ ពាក់ព័ន្ធនឹងបក្ខពួកនិយម និងភាពមិនប្រក្រតី ក្នុងការ ចំណាយថវិកា ដែលរួមមានទាំង ២៥.០០០ដុល្លារសម្រាប់ បង្គោលដង ទង់រ និជាតិមួយ នេះបើយោងតាម លោក សុន ឆ័យ អនុប្រធានគណៈកម្ម ការនេះបានលើកឡើង។