ថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និងលើក ទិសដៅអនុវត្តការងារឆ្នាំ២០១៥ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បត៍ ទី ១២ម្សិលមិញនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការរិះគន់ចំៗទៅលើ ស្ថាប័នតុលាការថាស្ថាប័ន នេះឧស្សាហ៍ដោះ លែងជនជាប់ចោទ ទាំងមានភស្តុតាងគ្រប់គ្រាន់។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ សុក្រសប្ដាហ៍មុនបាន សម្រេចដោះលែងឪពុកម្តាយ របស់លោក ថោង សារ៉ាត់ ពាក់ព័ន្ធនឹងការរក្សាអាវុធខុសច្បាប់ ត្រូវបានដោះលែងឲ្យនៅ ក្រៅ ឃុំបណ្តោះអាសន្ន ។
លោក ស ខេង មានប្រសាសន៍ថា «ចាប់ទៅលែងៗ ពេលមានបទ ល្មើសអីមួយ បញ្ជាចាប់ឲ្យបាន គ្នា(សមត្ថកិច្ច) ដុតដៃដុតជើង អីចឹង ចាប់បាន ចុងក្រោយទៅនៅក្រៅឃុំបាត់ ដល់ចឹងទៅប្រើគេធ្វើម៉េច ...សូមយល់បញ្ហាហ្នឹងផង ពិបាកណាស់ៗ ទម្រាំចាប់បាន បានហើយ លែង ទេបើថាមិនមានភស្តុតាងអាហ្នឹងមិនថាទេ» ។