ត្រឡប់ក្រោយ

គណប​ក្ស CPP និង CNRP ឯក​ភាព​គ្នា​ជា​ផ្លូវ​កា​រដា​ក់ទោស​សង្គម​ស៊ី​វិល​អំឡុង​ពេល​បោះឆ្នោត

នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ ក្រុមការងារកំណែទំរង់បោះឆ្នោត រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាជាផ្លូវការឲ្យមានច្បាប់ ដាក់ទោសទណ្ឌ ដល់ក្រុមអង្គ ការសង្គមស៊ីវិលទាំងឡាយដែលប្រើពាក្យជេរ ប្រមាថដល់គណបក្ស នយោបាយអំឡុងយុទ្ធនាការបោះឆ្នោត ដើម្បីទប់ស្កាត់ការរិះគន់ បែបជេរប្រមាថ ។

លោក គួយ ប៊ុនរឿន ក្រុមការងារគណបក្សសង្រ្គោះជាតិមានប្រសាសន៍ថា «​យើង​បាន​ឯកភាព​គ្នា​ថា ជា​គោលការណ៍​គឺ​សង្គម​ស៊ីវិល​មាន​សិទ្ធិ​ក្នុងការ​បញ្ចេញយោបល់​ទៅលើ​អ្វី ក្នុងន័យ​មួយ​ឯករាជ្យ អព្យាក្រឹត​របស់ខ្លួន ប៉ុន្តែ​ក្នុង​ន័យ​មួយ​ដោយ​សុចរិត​របស់គាត់ កុំ​ឲ្យ​គាត់​បញ្ចេញ​យោបល់​ណាមួយ​ដែល​មាន​លក្ខណៈ​មួលបង្កាច់ ហើយ​បង្ក​ឲ្យ​ចលាចល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​» ។​

ចំណែកឯលោក ប៊ន ឈិន ក្រុមការងាររបស់​គណបក្ស​ប្រជាជន​កម្ពុជាអះអាងថា ច្បាប់​ថ្មី​នោះ​នឹង​មិន​រឹតបន្តឹង​សេរីភាព​បញ្ចេញមតិ ឬ​ដាក់​ទោសទណ្ឌ​ដល់​សង្គម​ស៊ីវិល​ទាំងឡាយណា ដែល​បំពេញ​វិជ្ជាជីវៈ​ដោយ​ឯករាជ្យ​ទេ ។ លោក​បន្ថែមថា «​បំណង​របស់​យើង​ គឺ​អព្យាក្រឹត ដូច​អ្វី​ដែល​ខ្លួន​(​សង្គម​ស៊ីវិល​)​ទៅ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ តែ​ប៉ុណ្ណឹង​ទេ ។ បើ​អព្យាក្រឹត អត់​មាន​អី មានការ​យកទោស​ពៃ​អី​» ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា