ក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យ ធនធានមនុស្ស នៅព្រឹកថ្ងៃអង្គារទី១៧ដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការព្រមានខ្លាំងៗ ចំពោះទៅលើ ចៅក្រមសាលា ដំបូងរាជធានី ភ្នំពេញ ជុំវិញករណីឃាតកម្មដ៏កក្រើក រាជធានីភ្នំពេញខាងលើ និង បានស្នើសុំលោកអង្គ វង្សវឌ្ឃនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលជាសមាជិក របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងស្ថាប័ននេះផ្ទាល់តែម្តង ឲ្យពិនិត្យមើលសំណុំរឿងខាងលើ និងធ្ចើអធិការកិច្ចបន្ទាន់ទៅលើចៅក្រម លី សុខលេង ដែលបានចេញ ដីកាឲ្យដោះលែង ឪពុកម្តាយជន សង្ស័យ ដែលជាមេខ្លោងថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានច្រានចោល ផងដែរនូវព័ត៌មាន មួយចំនួនដែលបានលើកឡើងថា ការដោះលែងឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ មានលោកនៅពីក្រោយខ្នង ។