ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថា​លោក​មិន​យក​គំរូ​តាមសហភា​ពអឺរ៉ុបទេ

ក្នុងទិវាជាតិទីក្រុងស្អាត នៅថ្ងៃអង្គារ៏ ឆ្នាំ២០១៥ នេះ លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានប្រកាស នៅចំពោះមុខអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាលោក ហ្សងហ្វ្រង់ស័រ កូតាំងថាលោកនឹងមិនយកគំរូតាម សហភាពអឺរ៉ុបក្នុងការកាប់ព្រៃឈើ ដើម្បីអភិវឌ្ឍន៏ប្រទេសនោះទេ ដោយចាត់ទុកថានេះជាមេរៀនអាក្រក់មួយដែលកាប់ព្រៃឈើអស់រលីង។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា«ពួកអឺរ៉ុបកាប់ឈើ ខ្លួនឯងអស់តាំងពីជំនាន់ណាណោះ រួចមកប្រដៅតែគេ។…ឯកម្ពុជា មិនធ្វើដូចអឺរ៉ុបទេ កាប់ទាល់តែខ្ទេចព្រៃ មិនធ្វើអញ្ចឹងទេ យើងដក ពិសោធន៍ពីកំហុសរបស់អឺរ៉ុបដែរ។ អឺរ៉ុបមិនកាប់ព្រៃឈើអស់អូស្មាន តែវាលអញ្ចឹងតាំងពីអើយ!»។
នៅក្នុងពេលថ្លែងនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានសុំទោស អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ហ្សងហ្វ្រង់ស័រ កូតាំង ដែល បានលើកឡើងបែបនេះចំៗ និងនៅចំពោះមុខ។ លោកថ្លែងថា«ទេខ្ញុំសូមអភ័យទោស! ខ្ញុំលើកដៃសុំអភ័យទោសណា ខ្ញុំគ្រាន់ថាមានឱកាសនិយាយហើយ»។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា