ត្រឡប់ក្រោយ

ក្រសួង​មហាផ្ទៃ​ចេញរបាយការណ៍ទាក់​ទ​ងនឹង​រឿង​ជ​នអ​ន្តោ​ប្រវេសន៍

យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារ ឆ្នាំ២០១៤ និងទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពី ថ្ងៃចន្ទបានឲ្យដឹងថា បន្ទាប់ពីធ្វើជំរឿនស្ថិតិ នៅ ឆ្នាំ២០០២ គិតមកដល់ ឆ្នាំ២០១៤ នេះ ក្រសួងមហាផ្ទៃ បានរៀបចំ ធ្វើសម្រង់ស្ថិតិជនបរទេស ឡើងវិញ ដោយកំណត់ជនបរទេសជា ២ ប្រភេទ។ ក្នុងតួលេខជនបរ ទេសអន្តោប្រវេសន៍ ឆ្នាំ២០០២ ដែលមានចំនួន ៧០០១២ នាក់បាន បង្ហាញមុខជាក់ស្តែងនៅ ឆ្នាំ២០១៤ មានចំនួនតែ ៣៣៤៣០ នាក់ ដែលមាន ២១ សញ្ជាតិ ខណៈជនបរទេសដែល ប្រើប្រាស់លិខិតស្នាម មិនប្រក្រតី ក្រៅពីជនបរទេសជាអន្តោប្រវេសន៍ត្រូវបានរក ឃើញថា មានចំនួន ៧២២០៤ នាក់។
ជនអន្តោប្រវេសន៍ទាំងនោះ រួមមាន ជនជាតិវៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន ចិនតៃវ៉ាន់ កូរ៉េ ជប៉ុន អាមេរិក អាល្លឺម៉ង់ ឥណ្ឌា បារាំង ហូឡង់ ស្វ៊ីស ស្លូវ៉ានៀ តង់ហ្សានី អ៊ុយក្រែន ប៊ែលហ្ស៊ិក ហ្វីជី និងអន្តោប្រវេសន៍នីហ្សេរីយ៉ា ជាដើម។
ជនបរទេសដែលធ្វើជំរឿននៅ ឆ្នាំ២០១៤ មានជាង ១០ ម៉ឺននាក់ ក្នុង នោះ ជនបរទេសអនោ្តប្រវេសន៍ដែលបានបង្ហាញមុខ មានជាង ៣ ម៉ឺន ៣ ពាន់នាក់ និងជនបរទេសដែលប្រើប្រាស់លិខិតស្នាមមិនប្រក្រតី មានជាង ៧ ម៉ឺន ២ ពាន់នាក់។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ថ្លែងក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៤ ថា កម្ពុជាបាននិងកំពុង បន្តពង្រឹងនិងអនុវត្តច្បាប់ ធ្វើយ៉ាងណាដើម្បីគ្រប់គ្រងជនអន្តោប្រវេស ន៍ដែលចូលមកកម្ពុជា។
លោក ស ខេង បានថ្លែងបន្ថែមថា៖«យើងក៏បានខិតខំអនុវត្តច្បាប់ អន្តោប្រវេសន៍ ដើម្បីលើកកម្ពស់ការគ្រប់គ្រង ជនអន្តោប្រវេសន៍ឲ្យ ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា