ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រ​មាន​​ប្រើ​ច្បាប់​បោះ​ឆ្នោត​ចាស់

នៅក្នុងពិធីបិទសន្និបាតស្តីពី លទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅ ការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ដែលមានរយៈពេល៣ថ្ងៃ ទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ដល់ថ្ងៃទី២៥ កុម្ហៈ នៅទីស្តីការក្រសួង លោក នាយករដ្ឋមន្រ្តីបានថ្លែងក្នុងពិធីបិទ នៅថ្ងៃពុធ ម្សិលមិញនេះ លោក ហ៊ុន សែន ក៏បានព្រមានប្រើច្បាប់បោះឆ្នោតចាស់ ប្រសិនបើការចរចា ជាប់គាំង។ លោកហ៊ុន សែន មានប្រសាសន៍ថា «ព្រោះចេះវាអត់មាន ពេលញ៉េមញ៉ុមណាទៀតទេ ហើយបើថាមិនអញ្ចឹងទេ ប្រើច្បាប់ចាស់ ដដែល។ អាហ្នឹងខ្ញុំនិយាយមែនទែន។ ហើយថាកែទម្រង់ស៊ីជម្រៅហ្នឹង រាប់ទាំងកែទម្រង់បើអ្នកឯងមិនចូលរួមស្បថ មិនចូលរួមប្រជុំតាមការ កោះអញ្ជើញទេ របស់ព្រះមហាក្សត្រ ចាត់ទុកអ្នកឯងបោះបង់អាសនៈ ក្នុងសភា អាហ្នឹងក៏កែទម្រង់ ដើម្បីកុំឲ្យវាមានរឿង»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា