លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា លោកតែងតែគោរព និងគាំទ្រជំហររបស់លោក ជា ស៊ីម ដោយចាត់ទុកថា អ្នកនយោបាយជើងចាស់រូបនេះថា បានជួយលើកតម្កើងការផ្សះផ្សាយជាតិ ។ លោកបញ្ជាក់ថា«លោកចង់ឲ្យមានការរួបរួមជាតិជាធ្លុងមួយចង់ឲ្យមានការផ្សះផ្សារជាតិកុំឲ្យខ្មែរឈ្លោះគ្នាលោកតែងតែចង់ប្រមូលកម្លាំងខ្មែរដូចគ្នាដើម្បីការពារប្រទេសជាតិយើងឲ្យបានគង់វង្សយើងធ្វើម៉េចឲ្យបានសុខសន្តិភាពផង ហើយមានភាពរុងរឿង ថ្កំថ្កើង» ។ ការថ្លែងបែបនេះបន្ទាប់ពីលោក សម រង្ស៊ី បានដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខ័ណ្ឌសម្តេច ជា ស៊ីម នាព្រឹកមិញនេះ ហើយលោក សម រង្ស៊ី បានចាត់ទុកលោក ជា ស៊ីម និងសម្តេចព្រះនរោត្តម សីហនុ ជាវីរៈបុរស ដែលតែងតែផ្តល់គំរូរល្អៗដល់មនុស្សជំនាន់ក្រោយ ។