ល្ងាចថ្ងៃច័ន្ទ ទី ១៥ មិថុនា ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនិងថ្នាក់ ដឹកនាំសំខាន់ៗ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញទៅពិនិត្យមេរុសសំរាប់បូជាសពរបស់លោក ជា ស៊ីម អតីត ប្រធានស្តីទី បក្ស ប្រជាជន និងជាអតីតប្រធានព្រឹទ្ធសភា។ សូមបញ្ជាក់ថា សពលោក ជា ស៊ីម នឹងដង្ហែរ ចេញពីគេហ្ឋដ្ឋាន ឆ្ពោះទៅកាន់សួនច្បារមុខវត្តបទុមវតី ដើម្បីបូជានៅថ្ងៃទី១៩ ខែ មិថុនា ខាងមុខនេះ៕