ត្រឡប់ក្រោយ

ក្តីស្រម៉ៃរបស់ លោក ហ៊ុន សែន ចង់ក្លាយជាគ្រូបង្រៀន និងអ្នកបើកយន្តហោះ មិនមែនជានាយករដ្ឋមន្ត្រីទេ

ថ្លែងក្នុងពិធីធ្វើ​បាឋកថា ស្តីពី «នយោបាយ ឈ្នះ ឈ្នះ នៅ​កម្ពុជា» នៅ​ថ្ងៃទី ១៥ ខែមិថុនា​ម្សិលមិញនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបាន​និយាយ​អំពី​អាជីព​ក្នុង​ក្តី​ស្រមៃ​របស់លោក​ប្រាប់​និស្សិត​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ថាលោក​មានបំណង​ចង់​ក្លាយជា​គ្រូបង្រៀន​មួយរូប​ប៉ុណ្ណោះហើយក៏​មិនដែល​បាន​គិតថា លោក​នឹង​ក្លាយជានាយករដ្ឋមន្ត្រី​ដែរ ខ្ញុំ​មិនដឹងថា វាសនា​អ្វី​បានជា​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​នាយករដ្ឋមន្ត្រី​នោះឡើយ ហើយ​ធ្វើ​នាយករដ្ឋមន្ត្រី បានយូរ​ទៀតនៅពេលដែល​ថ្លែង​ដល់​ជីវិត​ជា​ នាយករដ្ឋមន្ត្រី​អស់​រយៈពេល៣០ឆ្នាំ​មកនេះ លោកនាយករដ្ឋ ហ៊ុន សែន ហាក់ដូចជា​មាន​មោទកភាព​​ចំពោះ​រូបលោក ក្នុងការរក្សា​តំណែង​របស់ខ្លួន​បានយូរ។ លោក ហ៊ុន សែន បាន​និយាយថា លើ​លោក​នេះ គ្មាន​នរណា​មួយ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បានយូរ​ដូចជា​រូបលោក​នោះទេ។ មូលហេតុ​ដែល​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បានយូរ និង​ប្រជាជន​នៅតែ​ស្រឡាញ់​គាំទ្រ​រូបលោក​នោះ ដោយសារតែ​ការលះបង់​របស់លោក​ក​ន្ល​ង​មក​ក្នុង​បុព្វហេតុ​ដើម្បី​ជា​មាតុភូមិ​ តែប៉ុណ្ណោះ មិនមែន​ដើម្បី​ក្រុម ឬ​បក្ស​ខ្លួន​ឡើយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា