ត្រឡប់ក្រោយ

ក្រសួងការបរទេស លោក ហោ ណាំហុង ផ្ញើលិខិតទៅប្រធានរដ្ឋសភា ពីការឈ្លានពានរបស់វៀតណាមមកលើដីកម្ពុជា

លិខិត​របស់​លោក ហោ ណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេស ចុះថ្ងៃ​ទី​១៦ ខែ​មិថុនា ផ្ញើជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ស្តីពី«​ការ​រំលោភបំពាន​លើ​ទឹក​ដីកម្ពុជា​នៅ​តំបន់​ផ្សេងៗ​ ពីសំណាក់ភាគីវៀតណាម» ឲ្យ​ដឹង​ថាក្រសួង​ការបរទេសកម្ពុជា​ និង​ស្ថាន​ទូ​តក​ម្ពុជា​ប្រចាំនៅទីក្រុង​ហាណូយ បាន​ធ្វើ​កំណត់​ទូត​ទៅ​រដ្ឋាភិបាល​វៀតណាមអំពី​ការ​រំលោភ​បំពាន​លើ​ទឹក​ ដីកម្ពុជា​នៅតំបន់​ផ្សេងៗ ចាប់ពីឆ្នាំ​​២០១៣ ដល់​ឆ្នាំ​២០១៥ ចំនួន​៨ច្បាប់រួចមក​ហើយ ដោយ​មិន​រាប់​បញ្ចូល​កំណត់​ទូត​ដែល​ធ្វើ​ឡើង​កាលពីពេលថ្មីនេះ។ កាលពី​​​ថ្ងៃ​ទី​១២ និងថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញកំណត់​ទូត​ចំនួន​ពីរ​ទៅ​រដ្ឋាភិបាល​វៀតណាម ពាក់​ព័ន្ធ​នឹងការ​ចូល​​ជីក​ស្រះ​នៅ​ស្រុក​អូរ​យ៉ាដាវ ខេត្ត​​រតនគិរី។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា