ក្នុងពិធីសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា គណបក្សប្រជាជនកម្ពុជាបានប្រកាសជាថ្មីម្តងទៀតថា លោក ហ៊ុន សែន នឹងធ្វើជានាយករដ្ឋមន្រ្តី និងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី នៅអាណត្តិក្រោយៗបន្តទៀត បើទោះជាលោកត្រូវបានជ្រើសតាំងជាប្រធានគណបក្សក៏ដោយ។ ចំណែក លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធាន លោក សាយ ឈុំ ព្រឹទ្ធសភា ត្រូវបាន បោះឆ្នោតឲ្យក្លាយជាអនុប្រធានគណបក្សទាំងពីរ។ក្នុង សន្និបាតរបស់គណបក្សប្រជាជនកម្ពុជានោះដែរ មិនបានកំណត់ថាតើនរណាម្នាក់ជា អនុប្រធានទី១ ឬទី២ នោះទេ។