បន្ទាប់ពីបញ្ចាប់សន្និបាតបក្សប្រជាជន នាល្ងាចថ្ងៃទី២០ ខែមិថុនា ថ្ងៃដដែល គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍វាយបកទៅនឹងពាក្យចចាមអារ៉ាមដែលថា លោក ហ៊ុន សែន នឹងឈប់ធ្វើនាយករដ្ឋមន្ត្រី សេចក្តីថ្លែងការណ៍បញ្ជាក់ថា«ចំពោះបញ្ហានេះគណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកថាលោក ហ៊ុន សែននៅតែបន្តធ្វើជានាយករដ្ឋមន្រ្តីដដែលនិងជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អាណត្តិក្រោយៗទៀតទៅតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សជាបន្តបន្ទាប់កន្លងមក»។