វេលាម៉ោង៨ព្រឹកថ្ងៃទី២២ មិថុនា ២០១៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមកិច្ចកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៦ (ACMECS) និងកិច្ចសន្ទនារវាងថ្នាក់ដឹកនាំអេកម៉ិកនិងវិស័យធុរៈកិច្ច និងកិច្ចប្រជុំកំពូលលើកទី៧ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម( CLMV ) ហើយកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៣ មិថុនា ២០១៥ នៅក្នុងរដ្ឋធានីណៃពិដោប្រទេសភូមា។