លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូបានអញ្ជើញទៅដល់រដ្ឋធានីណៃពិដោ នៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៥នេះ គោលបំណងចូលរួមកិច្ចកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ា ឌី-ចៅប្រាយ៉ា-មេគង្គលើកទី៦ (ACMECS) និងកិច្ចសន្ទនារវាង ថ្នាក់ដឹកនាំ អេកម៉ិកនិងវិស័យធុរៈកិច្ច និងកិច្ចប្រជុំកំពូលលើកទី៧ កម្ពុជា ឡាវ មីយ៉ាន់ ម៉ា និងវៀតណាម( CLMV )។