ត្រឡប់ក្រោយ

សហគមន៍អឺរ៉ុប នឹងរៀបចំកញ្ចប់ថវិកា ចំនួន ១០ លាន អឺរ៉ូ សំរាប់ការបោះឆ្នោតនៅកម្ពុជា

ក្នុងកិច្ចប្រជុំ ជាមួយសហគមន៏ អឺរ៉ុប និងជប៉ុន នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥ម្សិលមិញនេះ ពិភាក្សាអំពី ក្របខណ្ឌជំនួយគាំទ្រ ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា មានពីចំនុចសំខាន់៖

ទី១-សហគមន៍អឺរ៉ុប នឹងរៀបចំកញ្ចប់ថវិកា ចំនួន ១០ លាន អឺរ៉ូ (ដោយស្នើទៅ សុំការសំរេចពីទីស្នាក់ការកណ្តាលនៅ អឺរ៉ុប )សំរាប់ ជួយគាំទ្រ គជប ដោយបញ្ជូនអ្នកជំនាញការ មកធ្វើការ , គាំទ្រផ្នែកបចេ្ចកទេសនិងសម្ភារចុះឈ្មោះអ្នកបោះឆ្នោត និងជួយគាំទ្រសកម្មភាពសង្គមស៊ីវិល នៅក្នុងដំណើរការបោះឆ្នោតផងដែរ ។

២- ជប៉ុន រីករាយការសហប្រតិបត្តការ ជាមួយ អឺរ៉ុប និង គជប ក្នុងការផ្តល់ជំនួយ ដោយបញ្ជូនអ្នកជំនាញការ មកធ្វើការ ,ការផ្តល់ឧបករណ៍ សម្ភារ ចុះឈ្មោះ នៅមជ្ឈមណ្ឌល Computer , កម្មវិធីបណ្តុះបណ្តាល មន្រិ្ត បុគ្គលិក ក្រុមចុះឈ្មោះបោះឆ្នោត និង កម្មវិធីអប់រំអ្នកបោះឆ្នោត ព្រមទាំងគំរោងផេ្សងៗទៀត ពាក់ព័ន្ឋនឹងការបោះឆ្នោត ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា