ត្រឡប់ក្រោយ

ប្រធានបក្សសង្គ្រោះជាតិ មិនគាំទ្រសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល

ក្នុងជំនួបរវាង​ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង អង្គការសង្គមស៊ីវិល នាថ្ងៃ ច័ន្ទ ទី ២២ មិថុនាម្សិលមិញ សី្តពីសេចក្តីព្រាងច្បាប់គ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល គណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហរថាមិនគាំទ្រសេចក្តីព្រាងច្បាប់ ទេ ហើយស្នើសុំពន្យាពេលពិភាក្សា និង អនុម័តលីសេចក្តីព្រាងនេះ ។

ព្រោះថាសេចក្តីព្រាងច្បាប់នេះ បើអនុម័ត គឺនឹងរឹតត្បិតការធ្វើសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល បង្កការលំបាកយ៉ាងខ្លាំង ដល់ការបង្កើតសមាគម និងអង្គការ ។ សមាគមតូចៗ ជាង២៥០០០ ដែលមិនបានចុះបញ្ជី ហើយកំពុងធ្វើសកម្មភាពជួយប្រជាពលរដ្ឋ នៅតាមភូមិឃុំ អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ ប្រាក់ជំនួយ ប្រមាណ៧០០ ទៅ ៨០០លានដុល្លារតាមរយៈសមាគម និងអង្គការជួយប្រទេសកម្ពុជា អាចនឹងថយចុះ លំហប្រជាធិប្បតេយ្យនៅមូលដ្ឋានកាន់តែតូចចង្អៀត ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា