ត្រឡប់ក្រោយ

ក្រុមអង្គការសង្គមស៊ីវិលចេញមុខហែក្បួនប្រឆាំងសេចក្ដីព្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បានមកជួបជុំ​គ្នា​លើក​បដា​តវ៉ា​នៅ​មុខ​រដ្ឋសភា ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត និង​ស្នើ​ឲ្យ​សភា​ ពន្យារ​ពេល​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុក​ថា​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ នៅ​មិនទាន់​ចាំបាច់​នៅ​ឡើយ​សម្រាប់​កម្ពុជា និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់ចោល​សេចក្តីព្រាងច្បាប់​នេះ ។​

​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​រដ្ឋាភិបាល​នឹង​បង្កើត​ច្បាប់​អង្គការ​នេះ​ ឲ្យបាន​។ លោក​ ហ៊ុន សែន បាន​អះអាង​ថា​ច្បាប់​នេះ​នឹង​ការពារ និង​បើក​ទូលាយ​ឲ្យ​អង្គការ សមាគម ទាំងនេះ​ធ្វើ​សកម្មភាព​ដោយ​ទូលាយ​ទៅតាម​ផ្លូវច្បាប់ និង​មាន​ច្បាប់​គ្រប់គ្រង​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា