ត្រឡប់ក្រោយ

ជនជាតិបារំាងម្នាក់និងអាមេរិកម្នាក់ ត្រូវបានឃាត់ខ្លួនក្រោយពីបង្ហោះយន្តហោះមានបំពាក់កាមេរ៉ា មុខផ្ទះលោក ហ៊ុន សែន

ប៉ុន្មាននាទីមុននេះ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ ជនជាតិបារំាងម្នាក់​និងអាមេរិកម្នាក់​ ត្រូវបាន​នគរបាលសន្តិសុខ​នៃស្នងការនគរបាល​ រាជធានីភ្នំពេឃាត់ខ្លួន បន្ទាប់ពីពួកគេទំាងនាក់​បានបង្ហោះយន្តហោះ​មានបំពាក់កាមេរ៉ា( Drone ) មុខ​ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក្បែរវិមានឯករាជ្យ ។

សូមបញ្ជាក់ថា ជនបរទេស២នាក់ដែលបាន បង្ហោះយន្តហោះ​មានបំពាក់កាមេរ៉ានោះ ម្នាក់ជនជាតិអាមេរិក មានឈ្មោះ Told brown អាយុ៣៩ឆ្នាំនិងជនជាតិបារាំងម្នាក់ទៀត មានឈ្មោះ Gilles sainaily អាយុ ៣៥ឆ្នាំ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា