ត្រឡប់ក្រោយ

លោក ឈាង វុន ៖ រដ្ឋសភាមិនអាចពន្យារពេលការអនុម័តសេចក្តីព្រាងច្បាប់ អង្គការ សមាគម បានទេ

នៅ​ព្រឹក​ថ្ងៃទី​អង្គារ​ទី២៣ខែមិថុនា ​ម្សិលមិញនេះ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​ជួប​ពិភាក្សាគ្នា អំពី​សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ដែល​បាន​បញ្ជូនមក​ដល់ដៃរ​ដ្ឋ​សភា នៅ​ថ្ងៃទី១៦ខែមិថុនា កាលពី​សប្តាហ៍​មុន។

លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥​រដ្ឋសភាអះអាងថា លោក​នឹង​បើក​ឲ្យមាន​ការពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ិវិល និង​អង្គទូត​នានា ទៅ​លើ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បន្ទាប់ពី​គណៈកម្មការ​ទី​៥​របស់​លោក​ទទួលបាន​ភារកិច្ច​ធ្វើការ​ត្រួតពិនិត្យ ​លើ​សេចក្ដីព្រាងច្បាប់​នេះ ។

លោក ឈាង វុន បានបញ្ជាក់ថា រដ្ឋសភា​មិនអាច​ពន្យារពេល​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ​តទៅទៀត​បានទេ។ លោក​ថា កម្ពុជា​មិនអាច​បណ្តោយ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាង៥ពាន់​ដែលមាន​វត្ត​ មាននៅ​កម្ពុជា ឲ្យ​ធ្វើ​សកម្មភាព​ដោយ​មិនមាន​ច្បាប់​គ្រប់គ្រង​នោះឡើយ។

​គួរបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ មន្ត្រី និង​សកម្ម​កជ​នស​ង្គ​ការ​សង្គម​ស៊ិវិល​ប្រមាណ​ជា​៥០០​នាក់​បាន​នាំគ្នា​ ដើរហែរ​ក្បួន និង​លើក​បដា​តវ៉ា នៅ​មុខ​រដ្ឋសភា ដើម្បី​បង្ហាញ​ការ​មិន​ពេញ​របស់​ពួកគេ​ទៅ​នឹង​សេចក្តីព្រាងច្បាប់​ស្តីពីស​ មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ​។ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ក៏​បាន​ដាក់​ញត្តិជំទាស់​ការអនុម័ត​សេច​ក្តី​ ព្រាង​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ផង​ដែរ ។​ តែច្បាប់ស្តីពីការគ្រប់គ្រង សមាគម និងអង្គការសង្គមស៊ីវិល ត្រូវបាន​រដ្ឋាភិបាល អះអាងថាបង្កើត ឡើង​ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព ក្នុងការ​បង្កើត អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម និង​លើកកម្ពស់​កិច្ចប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​លើ​គ្រប់​ វិស័យ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា