លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវរកប្រាក់ពីប្រជាជន ដើម្បីរៀបចំដំណើរការទូរទស្សន៍ដែលគណបក្សសង្គ្រោះជាតិ កំពុងត្រៀមលក្ខណៈទាំងបច្ចេកទេស និងហិរញ្ញវត្ថុហើយចាប់ពីថ្ងៃសៅរ៏ទី ២៧ មិថុនា នេះទៅនឹងទទួលវិភាគទានពី អ្នកគាំទ្រ ដើម្បីរៀបចំកម្មវិធីទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ដែលនឹងចាប់ផ្តើមផ្សព្វផ្សាយមុនដំណាច់ឆ្នាំនេះ ("ទូរទស្សន៍ព្រះអាទិត្យ")។ ការទទួលយកវិភាគទាននេះគឺ នៅទីស្នាក់ការបក្សសង្គ្រោះជាតិ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ហើយក៏មានវត្តមាន លោក សម រង្សី ុ និង លោក កឹម សុខា នឹងចាំទទួល សកម្មជន សប្បុរសជន និងអ្នកគាំទ្រទាំងអស់ នៅទីស្នាក់ការគណបក្ស ចាប់ពីម៉ោង ៨ ព្រឹកទៅ។