ត្រឡប់ក្រោយ

លោក កែម ឡី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម គ្រោងដាក់លិខិតថ្វាយព្រះមហាក្សត្រ សុំអន្តរាគមន៍រឿងព្រំដែន

អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី គ្រោង​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ឲ្យជួយ​ព្រះរាជអន្តរាគមន៍​រឿង​ ព្រំដែន​កម្ពុជា វៀតណាម ដោយ​លើកឡើង​ថា ព្រះមហាក្សត្រ​មាន​តួនាទី​សំខាន់​ក្នុង​ការការពារ​បូរណភាព​ទឹកដី នៅពេល​មាន​ជម្លោះ​ព្រំដែន ព្រោះ ព្រះមហាក្សត្រ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​គោរព​សន្ធិសញ្ញា​អន្តរជាតិ ​។ គម្រោងនេះនឹងចាប់ផ្តើម នៅថ្ងៃស្អែកនេះ លោក​នឹង​ដឹកនាំ​យុវជន​ជិត​១០០​នាក់ ចុះទៅពិនិត្យ​នៅ​តាម​ព្រំដែន​កម្ពុជា វៀតណាម នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង ។ លោក​ថា ដំណើរ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​នេះ ដើម្បី​សិក្សា​បន្ថែមទៀត ហើយ​បើ​រកឃើញ​ភាពមិនប្រក្រតី​ណាមួយ លោក​នឹង​ធ្វើ​របាយការណ៍​ដាក់​ថ្វាយ​ព្រះមហា ក្សត្រ​នៅ​ពេល​ត្រឡប់​មក​វិញ ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា