នាព្រឹកថ្ងៃទី២៥ មិថុនា នេះ សមត្ថកិច្ចចំការមន បានធ្វើការរារាំង ក្រុមយុវជនមហានគរ និងសកម្មជនមាតាធម្មជាតិ ព្រមទាំងឃាត់ខ្លួនមនុស្ស៤នាក់ ក្រោយពីពួកគេមានបំណងយកញត្តិដាក់ជូនរដ្ឋសភា ។
សូមបញ្ជាក់ថា ឥឡូវនេះនៅមុខបរិវេណរដ្ឋសភា ត្រូវបានសមត្ថកិច្ចដាក់រនាំងដែកបិទផ្លូវចូលរដ្ឋសភា ដើម្បីកុំឱ្យក្រុមទាំងពីរខាងលើនេះប្រមូលម្តុំគ្នាយកដាក់ ញត្តិទៅរដ្ឋសភា ប៉ុន្តែគេមិនទាន់ដឹងថា ពាក់ព័ន្ធនឹងញត្តិរបស់ក្រុមនេះមានខ្លឹមអ្វីនោះទេ៕