ត្រឡប់ក្រោយ

លោក ហ៊ុន សែន បង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេត ករណីឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណរ៉េត

យោងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១០​ ខែមិថុនា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើប​ធ្វើការផ្សព្វផ្សាយ​ដល់បណ្តាញព័ត៌មាន​នៅថ្ងៃទី២៥ ​មិថុនានេះ ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា​បានបង្កើត​គណៈកម្មការ អន្តរក្រសួងស៊ើបអង្កេតពិសេស គឺស៊ើបលើបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណរ៉េត ដែរឃាតកម្មនោះបានកន្លងផុតជាង១០ឆ្នាំមកហើយ ។​

គួរបញ្ជាក់ថា ​លោក ជា វិជ្ជា ​អតីតប្រធាន​សហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា ​បានត្រូវជនមិនស្គាល់​អត្តសញ្ញាណបាញ់​សម្លាប់​កាលពីព្រឹក​ថ្ងៃទី​២២​ មករា ២០០៤ ​ខណៈលោកកំពុង​អង្គុយអានកាសែត​នៅតូបលក់កាសែត​ខាងក្រោយវត្តលង្ការ ​ស្ថិតក្នុងសង្កាត់ បឹងកេងកង១ ​ខណ្ឌចំការមន ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា