ត្រឡប់ក្រោយ

ក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញរបាយការណ៍មួយស្តីពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាន​ចេញផ្សាយ​របាយការណ៍មួយស្តីពីបញ្ហាសិទ្ធិមនុស្សនៅ​កម្ពុជា​សម្រាប់​ឆ្នាំ២០១៤ ចេញផ្សាយនៅថ្ងៃសុក្រ ទី​២៦នេះ បានឲ្យដឹងថា បញ្ហាសិទ្ធិមនុស្សនៅ​កម្ពុជាគឺនៅមានកំរិត បញ្ហានិទណ្ឌភាពនៃ​ ការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េង​ស្រេង បញ្ហា​ការ​ឃុំ​ឃាំង​​មនុស្ស​​នៅ​ក្នុង​ពន្ធ​នាគារ និងអំពើពុករលួយក្នុងប្រព័ន្ធតុលាការជាដើម។​

​របាយការណ៍នេះបានបន្ថែមថាពន្ធនាគារនៅកម្ពុជាមិន​គោរព​តាមស្តង់ដារអន្តរជាតិ ហើយ​មករណីភាគច្រើនជាការគំរាមកំហែងដល់ជីវិត ដូច​ជា​ពន្ធនាគារណែន​​ណាន់តាន់តាប់ បញ្ហាការព្យាបាល និងអនាម័យ បញ្ហាកង្វះអាហារ និងទឹក និង​បញ្ហាសន្តិសុខខ្សោយ​​។​របាយការណ៍ក៏​បាន​លើកឡើងថាសមត្ថកិច្ចកម្ពុជា​ បានធ្វើផ្ទុយពីច្បាប់ក្នុងការចាប់ខ្លួនមនុស្ស ដោយពុំមាន​ដីកា​ចា​ប់ខ្លួនត្រឹមត្រូវ​។ របាយការណ៍ក៏បានលើកឡើងពីការចាប់ខ្លួនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និង​សកម្មជនផ្សេងៗ។ របាយការណ៍បន្តថារដ្ឋាភិបាលកម្ពុជា​បានប្រើក្រមព្រហ្មទណ្ឌ ដើម្បីកាត់ទោស​ប្រជា​ពលរដ្ឋពាក់​ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍ ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ជាដើម។ របាយ​ការណ៍​​នេះ​​បន្ថែម​ថារដ្ឋាភិបាលមិន​ បានអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ​ ឲ្យមានប្រសិទ្ធ ភាពក្នុងការចាត់វិធានការលើ​ មន្រ្តីដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដោយ​ថា​បញ្ហា​និទណ្ឌភាពនៅ​តែ​មាន​ដដែល។​ របាយ​ការណ៍​បញ្ជាក់​ថា​អំពើពុករលួយបានកើតឡើងគ្រប់ផ្នែកនៃសង្គមកម្ពុជា ទាំងផ្នែកនីតិប្រតិបត្តិ រដ្ឋសភា និង​តុលា​ការ ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា