ត្រឡប់ក្រោយ

លោក ហ៊ុន សែន និងចូលរួម កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​ថ្ងៃទី២៧ ខែមិថុនា​ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួមកិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី៧ រយៈពេល៥ថ្ងៃ ចាប់ពី​ថ្ងៃទី​ទី២ដល់​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន។  នៅក្នុងកិច្ចប្រជុំ​កំពូលនោះ លោក ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​កម្មវិធីសំខាន់ៗចំនួន៣៖

គឺ​ទី១. នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន​លើក​ទី៧ ដែល​នឹង​អនុម័ត​លើ «យុទ្ធសាស្ត្រ​តូ​ក្យូ​ថ្មី២០១៥ សម្រាប់​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​មេគង្គ-ជប៉ុន» ក្នុង​រយៈពេល ៣ឆ្នាំ​ខាងមុខ២០១៦-២០១។

ទី២. នៅក្នុង«វេទិកា​សេដ្ឋកិច្ច » នៅ​ក្រុង​តូ​ក្យូ  ។

និង​ទី៣. នៅក្នុង«សិក្ខាសាលា​ស្តីពី​ការវិនិយោគ» នៅ​ក្រុង​គី​តា​គ្យូ​ស្សូ(Kita Kyushu) ។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា មិនបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជួបពិភាគ្សាជាមួយនាយរដ្ឋមន្ត្រី ជប៉ុននោះទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា