ត្រឡប់ក្រោយ

លោក សម រង្ស៊ី៖ អង្គការ និងសហជីពមិនចាំបាច់គួរព្រួយបារម្ភនោះទេចំពោះសេចក្តីព្រៀងច្បាប់NGOs

បន្ទាប់ពីបញ្ចាប់កិច្ចប្រជុំ នាព្រឹកថ្ងៃច័ន្ទ ទី២៩ មិថុនា ប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បានឲ្យដឹងថា អង្គការ សមាគម និងសហជីព ដែលដំណើរការជារៀងរាល់ថ្ងៃនេះ ហើយស្របច្បាប់ត្រឹមត្រូវ មិនចាំបាច់គួរព្រួយបារម្ភនោះទេ ព្រោះអង្គការទាំងអស់មិនបាច់ទៅបំពេញបែបបទថ្មីអ្វីនោះទេ គឺពួកគេ ស្របច្បាប់ដោយស្វ័យប្រវត្តិទៅហើយ។

លោក សម រង្ស៊ី បន្តថា “គណបក្សសង្រ្គោះជាតិឈរពីក្រោយអង្គការក្រៅរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលគេមានតំណាងរាស្រ្ត មតិភាគច្រើនការពារអ្វីដែលរាជរដ្ឋាភិបាលចង់បាន ឯយើងនៅក្រៅរដ្ឋាភិបាល យើងត្រូវតែការពារ លើកទឹក ចិត្តអង្គការក្រៅរដ្ឋាភិបាល”។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា