ត្រឡប់ក្រោយ

សាលារាជធានីភ្នំពេញ នឹងចាត់វិធានការក្តៅបើអង្គការ NGOs ឬប្រជាពលរដ្ឋណានៅតែជម្នះធ្វើការតវ៉ាទាក់ទិននឹងច្បាប់ សមាគម

នេះ​បើ​តាម​​អ្នក​នាំ​ពាក្យ​​របស់​សាលា​រាជធានីភ្នំពេញ​​បាន​​ឱ្យ​ដឹង​កាលពីព្រឹក​ថ្ងៃទី​២៩ មិថុនា ២០១៥ នេះឲ្យដឹងថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេ​ញ​នឹង​ចាត់​វិធានការ​ក្តៅ​​ ប្រសិន​បើអង្គ​ការ​​​ NGOs ​ឬ​ប្រជា​ពល​រដ្ឋ​ណា​​នៅ​តែ​ជម្នះ​ធ្វើ​ការ​តវ៉ា​​ទាក់​ទិន​នឹង​ច្បាប់​ សមាគម និងអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរ​​រាជ​ធានី​បាន​ចោទ​ប្រកាន់​ថា ច្បាប់​​NGOs មិន​​ទាន់​​​ចេញ​ជា​ធរមាន​នៅ​ឡើយ​ទេ ​​ ​ដោយ​សារ​ច្បាប់នេះ នៅ​​ឆ្លង​យោបល់ ឬ​ធ្វើ​សិក្ខា​សាលា​ផ្សេងៗ... ដូច្នេះ​អាជ្ញា​ធរ​មិន​អនុញ្ញាត​ឱ្យ​​​​​មាន​ការ​​ដង្ហែក្បួន ​ឬ​​ការ​ជួប​ជុំ​ណា​មួយ​នោះទេ ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា