ក្នុងសន្និសិទសារព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃច័ន្ទ ទី ២៩ ម្សិលមិញនេះ លោក អ៊ុំ សំអាន តំណាងគណបក្សសង្គ្រោះជាតិ បានថ្លែងថា នឹងធ្វើលិខិតមួយជំរុញរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង ឲ្យកោះហៅមន្ត្រីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលបំភ្លឺករណីដែលតំណាងរាស្ត្របក្សប្រឆាំងថា ពលរដ្ឋវៀតណាមចូលទឹកដីខ្មែរ បង្កហិង្សាលើប្រជាពលរដ្ឋខ្មែរ ។ លោក អ៊ុំ សំអាន អះអាងថា ពលរដ្ឋវៀតណាមរំលោភចូលទឹកដីកម្ពុជា ស្ថិតនៅភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ព្រមទាំងបង្កហិង្សាលើប្រជាពលរដ្ឋខ្មែរកាលពីថ្ងៃទី២៨ ខែមិថុនា ខណៈពួកគេចុះទៅពិនិត្យមើលព្រំដែនកម្ពុជា និងវៀតណាមនៅតំបន់នោះ។