ត្រឡប់ក្រោយ

មន្រ្តីជំនាញនៃអគ្គលេខាដ្ឋានគ.ជ.ប បានចូលរួមពិនិត្យ និងសាកល្បងការចុះឈ្មោះអ្នកបោះឆ្នោត តាមប្រព័ន្ឋ Computer

នាវេលាម៉ោង ៩ ថ្ងៃអង្គារ៏ ទី៣០ មិថុនាព្រឹកមិញនេះ សមាជិក គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្រ្តី ជំនាញនៃអគ្គលេខាដ្ឋានគ.ជ.ប បានចូលរួមពិនិត្យនៅមជ្ឈមណ្ឌល Computer គ.ជ.ប និងបានធ្វើបទបង្ហាញ ស្តីអំពីប្រព័ន្ឋ និងកម្មវិធីសាកល្បងការចុះឈ្មោះអ្នកបោះឆ្នោត ជាបឋម ដើម្បីត្រៀមលក្ខណ:ពិភាក្សាជាមួយនិង អ្នកជំនាញបច្ចេកទេស Computer ជប៉ុន ក្នុងការផ្តល់យោបល់ កែលម្អរ និងវាយតម្លៃលើប្រព័ន្ឋ និងកម្មវិធី ចុះឈ្មោះអ្នកបោះឆ្នោតនេះ ទើបដាក់អោយប្រតិបត្តិការចុះឈ្មោះអ្នកបោះឆ្នោតនាពេលខាងមុខ ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា