ត្រឡប់ក្រោយ

នៅថ្ងៃទី១០ខែកក្កដា រដ្ឋសភា នឹងពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីសមាគម អង្គការក្រៅរដ្ឋាភិបាល

លោក ឈាង វុន ប្រធានគណៈកម្មាការទី៦ និងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា រដ្ឋសភា​នឹង​បើក​ឲ្យ​មាន​ការ​ពិភាក្សាលើ ​សេចក្តីព្រាងច្បាប់ស្តីពីសមាគម អង្គការក្រៅរដ្ឋាភិបាល និងសហជីព នៅ​ថ្ងៃ​ទី​១០ខែ​កក្កដា ខាងមុខនេះ និងមានការចូលរួមពីអង្គទូត នានាប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភាផងដែរ។

ឈាង វុន ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានចំនួន៩ជំពូក រួមមាន៣៩មាត្រា ត្រូវបាន កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់ជូនគណៈកម្មការ កិច្ចការបរទេសសហប្រតិ បត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បន្ទាប់មកត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិ ន្ត្រៃយ៍រដ្ឋសភាវិញ មុននឹងសម្រេចដាក់ចូល ក្នុងរបៀបវារៈសម័យប្រជុំ ពេញអង្គរដ្ឋសភា នាពេលខាងមុខ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា