លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងបន្ទាប់ពីចូលរួមកិច្ចប្រជុំពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិការបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ថា គណបក្សសង្គ្រោះជាតិ និងមិនគាំទ្រសេចក្តីព្រាង ច្បាប់ស្តីពី សមាគម សហជីព និងអង្គការក្រៅរដ្ឋាភិបាល នោះដដែលដោយលោក សម រង្ស៊ី បានលើកឡើងថា ច្បាប់នោះបានរឹតត្បិត ចំពោះអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
ប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់បន្ថែមថា បើរាជរដ្ឋាភិបាល មកបំភ្លឺឲ្យច្បាស់ មានការកែតម្រូវនូវសេចក្តីព្រាងច្បាប់នោះ ឲ្យបានល្អ ធ្វើយ៉ាងម៉េចឲ្យមានការយល់ព្រមពី សមាគម សហជីព និងអង្គការក្រៅរដ្ឋាភិបាល យ៉ាងទូលំទូលាយ ពេលនោះ យើងនឹងគាំទ្រ។