នៅថ្ងៃទី០១ កក្កដា លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា បានធ្វើការដេញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មិនផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្នុងបរិវេណរដ្ឋសភា ។
ការបណ្ដេញតំណាងរាស្ត្របក្សប្រឆាំង រូបនេះក្រោយពេលលោក ឈាង វុន បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតទាក់ទងនឹងរឿងសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ-សមាគម បន្ទាប់ពីគណៈកម្មការជំនាញទាំង៣នៃរដ្ឋសភា បិទបញ្ចប់ការប្រជុំផ្ទៃក្នុងពីបញ្ហានេះ។
លើសពីនេះទៅទៀត លោក ឈាង វុន បានគំរាមបោកកាមេរ៉ារបស់អ្នកកាសែត ដោយរារាំងមិនឲ្យថតរូបសកម្មភាពនៅពេលនោះផងដែរ។