នាព្រឹកថ្ងៃអាទិត្យ ទី០៥កក្តដាម្សិលមិញនេះគឺជាខួបនៃការធ្វើរដ្ឋប្រហារ គណបក្សហ៊ុនស៊ិនប៉ិចដែលមានជម្លោះ ជាមួយគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ១៩៩៧ ហើយបង្កអោយមានការផ្ទុះអាវុធនៅកណ្តាលទីក្រុងភ្នំពេញ និងធ្វើអោយមានមនុស្សស្លាប់ជាច្រើននាក់នោះ ស្ថិតនៅស្ងាត់ស្ងៀមនៅថ្ងៃខួបព្រឹត្តិការណ៍៥-៦កក្កដា២០១៥នេះ បើទោះបីជាព្រះអង្គម្ចាស់រណឫទ្ធិ បានត្រឡប់យាងមកកាន់ឆាកនយោបាយវិញ ហើយជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចវិញក៏ដោយ។
ដោយឡែកកាលពី ថ្ងៃអាទិត្យ ទី ០៥ កក្តដា គេសង្កេតឃើញគណបក្សសង្គ្រោះជាតិ បានរៀបចំពិធីរម្លឹក និងគោរពវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ បង្ហូរឈាម៥-៦កក្កដាឆ្នាំ១៩៩៧ នៅស្នាក់ការរបស់បក្ស។ ចំណែកឯគណបក្សហ៊ុនស៊ិនប៉ិច ដែលកាលណោះ ជាដៃគូប្រឈមជាមួយគណបក្សប្រជាជនកម្ពុជា បែរជាមិនបានរៀបចំពិធីអ្វីឡើយ។