មន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បានលើកពេលប្រជុំជជែក ដោះស្រាយបញ្ហាបោះបង្គោលព្រំដែនដែលនៅសេសសល់ និងហិង្សាដែលបានកើតឡើងនៅក្នុងខេត្តស្វាយរៀង ទៅធ្វើនៅថ្ងៃអង្គារ ទី ០៧ ស្អែកវិញនៅទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំរវាងភាគីទាំងពីរនេះ ដើម្បីដោះស្រាយបញ្ហា ព្រំដែនរវាង ប្រទេសទាំងពីរ ដែលនៅសេសសល់ ក្រោយពីទំនាស់ព្រំដែនសារជាថ្មី ដោយសារតែភាគីវៀតណាម បានឈ្លានពានចូលដីរបស់កម្ពុជា។
គួរបញ្ជាក់ថា ដំបូងឡើយ មន្ត្រីជំនាញខាងផ្នែកព្រំដែនរបស់កម្ពុជានិងវៀតណាមគ្រោងជួបប្រជុំ គ្នានៅខេត្តសៀមរាប ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា តែបានប្ដូរមកធ្វើនៅរាជធានីភ្នំពេញវិញ ដោយអះអាងថា ដោសារថ្នាក់ដឹកនាំមានការងារមមាញឹកនៅភ្នំពេញ ៕